Table of Content
December 18, 2023
ហេតុអ្វីបានជាអាជីវកម្មមិនអាចខ្វះបណ្ដាញទំនាក់ទំនង?
business, associates
thumbnail

សាកស្រមៃមើលថានៅក្នុងអាជីវកម្មមួយដែលមិនមានបណ្តាញទំនាក់ទំនងទាល់តែសោះ តើអាជីវកម្មនោះនឹងក្លាយទៅជាយ៉ាងណា? ចម្លើយដ៏ខ្លី គឺការបាត់បង់។

ហើយនេះគឺជាអត្ថប្រយោជន៌ដ៏សំខាន់ដែលអាជីវកម្មអាចនឹងបាត់បង់ប្រសិនបើគ្មានបណ្តាញទំនាក់ទំនង៖

១. ឱកាស៖ ការបង្កើតបណ្តាញអនុញ្ញាតឱ្យអាជីវកម្មភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន ដៃគូ អ្នកផ្គត់ផ្គង់ និងអ្នកវិនិយោគ។ វាបើកទ្វាទៅរកឱកាសថ្មីៗជាច្រើន ដែលអ្នកប្រហែលជាមិនអាចគិតទុកមុន។

២. ចំណេះដឹង៖ អាជីវកម្មអាចទទួលបានចំណេះដឹង និងយុទ្ធសាស្រ្តល្អៗពីដៃគូ ដែលអាចជួយឱ្យអាជីវកម្មរក្សាភាពរឹងមាំក្នុងការប្រកួតប្រជែង និងធ្វើការសម្រេចចិត្តលើការអនុវត្តអាជីវកម្មប្រកបដោយភាពវៃឆ្លាត។

៣. ដំណោះស្រាយបញ្ហា៖ បណ្តាញរបស់អ្នកអាចជាធនធានដ៏មានតម្លៃ នៅពេលអ្នកជួបប្រទះបញ្ហា។ ពួកគេអាចផ្តល់មតិកែលម្អ ដំណោះស្រាយ ឬណែនាំទំនាក់ទំនងណាមួយមកជួយជ្រោមជ្រែង។

៤. ការយល់ដឹងអំពីទីផ្សារ៖ វាអនុញ្ញាតឱ្យអាជីវកម្មបន្តធ្វើបច្ចុប្បន្នភាព ទៅតាមបម្រែប្រមួលក្នុងទីផ្សារ។ ព័ត៌មាននេះអាចជម្រុញដល់ការធ្វើផែនការយុទ្ធសាស្រ្ត និងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារនានា។

៥. ការគាំទ្រ៖ អាជីវកម្មអាចទទួលបានការជួយជ្រោមជ្រែងពីដៃគូ ដែលយល់ពីបញ្ហាប្រឈម និងដំណោះស្រាយក្នុងទីផ្សាររបស់ខ្លួន។ ពួកគេក៏អាចផ្តល់ការលើកទឹកចិត្ត ដំបូន្មាន និងចំណងមិត្តភាពល្អៗ។

តាមរយៈការតភ្ជាប់ទំនាក់ទំនងអាជីវកម្មអាចទទួលបានឱកាស ធនធាន ចំណេះដឹង និងការគាំទ្រជាច្រើនដែលរួមចំណែកដល់ការអភិវឌ្ឍន៍ និងការប្រកួតប្រជែងទាំងមូលរបស់ពួកគេនៅក្នុងទីផ្សារ។

អត្ថបទនេះគំាទ្រដោយ Khmer Enterprise - សហគ្រិនខ្មែរ

🔰 សហគ្រិនខ្មែរ មានចក្ខុវិស័យក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់គ្រប់សកម្មភាពរបស់វិស័យ

សហគ្រិនភាព។

OTHER BLOGS
FROM ASIP
#Covid-19, Marketing Strategy, SMEs
យុទ្ធសាស្ត្រទីផ្សារសំខាន់ៗដែលម្ចាស់អាជីវកម្មមិនគួរមើលរំលងក្រោយកូវីដ-១៩
September 05, 2022
1 min read
#Tourism, Digital Payment, Covid-19, Advantages of Technology
វិធី ៤ យ៉ាង ដែលការទូទាត់ប្រាក់តាមរយៈឌីជីថលអាចផ្ដល់អត្ថប្រយោជន៏ដល់អាជីវកម្ម
September 05, 2022
1 min read
#SMEs, Impacts of Technology, Advantages of Technology
ឥទ្ធិពលនៃបច្ចេកវិទ្យាលើអាជីវកម្មខ្នាតតូច
September 05, 2022
1 min read